We love life and nature

Friday, November 3, 2017

All Companies

All Companies
នៅដើមឆ្នាំ២០១៦នេះ សាខា The Pizza Company ២ទៀតនឹងត្រូវបើកទ្វារបន្ថែមដែលធ្វើឲ្យចំនួនហាងភីហ្សានេះ កើនដល់២០កន្លែងដោយរាប់ទាំងក្នុងរាជធានី និងខេត្តបាត់ដំបង សៀមរាប ក្រុងព្រះសីហនុនិងក្រុងតាខ្មៅ។ The Pizza Company ត្រូវបាននាំចូលដោយក្រុមហ៊ុន Express Food Group ដែលមានក្រុមហ៊ុនមេ គឺ RMA។ លោក ងន សាំងដែលជាអគ្គនាយកនៃក្រុមហ៊ុន RMA បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗថា The Pizza Company ដែលកំពុងឈរជើងនៅលំដាប់ថ្នាក់ទីមួយនៅកម្ពុជាផ្នែកអាហារប្រភេទនេះនឹងពង្រីកសាខាកាន់តែច្រើននៅតាមខេត្ត។បើតាមការអះអាងរបស់លោកអគ្គនាយកក្រុមហ៊ុន RMA ដដែល សាខារបស់ The Pizza Company មួយដែលបង្កើតថ្មីមានតម្លៃជាមធ្យមគឺ៥សែនដុល្លារ ហើយថា The Pizza Company បានផ្តល់ការងារដល់យុវជនខ្មែរជាង១៣០០នាក់ហើយរហូតដល់ពេលនេះ។
លោក លាង ដឺលុច៖ តាំងពីឆ្នាំ២០០៤ដែលហាង Pizza Company បានបើកទ្វារនៅកម្ពុជា ក្រោមស្លាកនៃក្រុមហ៊ុន EFG (Express Food Group) ។ ហើយរយៈពេល១១ឆ្នាំមកនេះ Pizza Company បានបើកសាខា១៨កន្លែង។ លោក ងន សាំង លោកគឺជាអគ្គនាយកនៃក្រុមហ៊ុន RMA ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនEFG បើសិនជាលោកគិតថា The Pizza Company បានជោគជ័យហើយនោះ តើជោគជ័យទាំងនោះ បានមកពីណា?

លោក ងន សាំង៖បាទ! ចាប់តាំងពីឆ្នាំ២០០៤មកដល់ពេលនេះ ក្រុមហ៊ុន EFG នេះ បាននាំចូលផលិតផល៥ផ្សេងគ្នា ដែលក្នុងនោះមាន The Pizza Company ដែលមាន១៨ហាងហើយ។ ហើយក្នុងរយៈពេលមិនដល់មួយខែទៀតទេយើងនឹងបើកទ្វារចំនួន២ហាងទៀត។កត្តាដែលនាំឲ្យយើងជោគជ័យមាន៣យ៉ាង៖
ទីមួយ គឺផលិតផល។ ផលិតផលនេះមានគុណភាព ស្តង់ដារខ្ពស់ ស្អាតមានអនាម័យ។ ផលិតផលដែលយើងធ្វើ គឺគោរពតាមពេលវេលា។បើភ្ញៀវកុម្ម៉ង់ហើយ យើងយឺត យើងក៏មិនជូនទៅភ្ញៀវដែរ។យើងធ្វើថ្មីជូនគាត់។ ទី២ គឺសេវាកម្ម។បុគ្គលិកយើងទាំងអស់សុទ្ធតែទទួលបានការបណ្តុះបណ្តាលពីការទទួលភ្ញៀវ។និងទី៣ គឺបរិស្ថានរបស់ហាង។ យើង ឌីហ្សាញហាងស្អាតបាតមានផាសុកភាពសម្រាប់ភ្ញៀវដែលអង្គុយបរិភោគក្នុងហាងយើង។ដូច្នេះកត្តាទាំងបីនេះដែលធ្វើឲ្យយើងជោគជ័យដល់សព្វថ្ងៃនេះ។

លោក លាង ដឺលុច៖តើរហូតដល់សព្វថ្ងៃនេះ The Pizza Company បានផ្តល់ការងារចំនួនប៉ុន្មានដល់យុវជនខ្មែរ? ហើយតើពួកគេគាត់ទទួលបានប្រាក់បៀវត្សរ៍បានប៉ុន្មានខ្លះ?

លោក ងន សាំង៖មកដល់ពេលនេះ The Pizza Company មានបុគ្គលិកជាង១៣០០នាក់ហើយ។ ពួកគាត់មានប្រាក់ខែគោលមួយ។បន្ទាប់មកពួកគាត់មានប្រាក់ខែបន្ថែម ក្នុងករណីដែលគាត់ធ្វើការបន្ថែមនិងពួកគាត់ធ្វើការងារល្អ ពួកគាត់មានប្រាក់ incentive ទៀត។

លោក លាង ដឺលុច៖ ពួកគាត់ទទួលបានចន្លោះពីប៉ុន្មានទៅប៉ុន្មានបើលោកអាចជម្រាបបាន?

លោក ងន សាំង៖ប្រាក់ខែទាបបំផុត ដែលពួកគាត់ធ្វើការតិចម៉ោង គឺចន្លោះពី១៥០ដុល្លារទៅជាង២០០ដុល្លារ។

លោក លាង ដឺលុច៖ចុះសម្រាប់អ្នកប្រាក់ខ្ពស់នោះ?

លោក ងន សាំង៖សម្រាប់ manager តាមហាងនីមួយៗមួយ គឺពួកគាត់បានបៀវត្សរ៍មួយដ៏ល្អ បើយើងប្រៀបធៀបទៅនឹងកម្រិតទីផ្សារ។

លោក លាង ដឺលុច៖ងាកមកនិយាយអំពីតម្លៃ ឬដើមទុននៃការបង្កើតសាខាមួយវិញ។ តើសាខា The Pizza Company មួយ មានតម្លៃប៉ុន្មាន?

លោក ងន សាំង៖សាខានីមួយៗមានភាពប្លែកគ្នាទៅតាមទំហំឬទីតាំងរបស់វា។ ទីតាំងដែលមានអគារហើយស្រាប់ យើងវិនិយោគតិចជាងរីឯទីតាំងដែលមិនទាន់មានអគារ យើងវិនិយោគច្រើន។
ដូច្នេះ មានន័យថា ជាមធ្យមយើងនិវិយោគប្រហាក់ប្រហែលកន្លះលានដុល្លារ (៥សែនដុល្លារ) ស្រាប់ហាងនីមួយៗ។

លោក លាង ដឺលុច៖តើវាអាចមានតម្លៃវិនិយោគប្រែប្រួលខុសគ្នាដែលឬទេ រវាងសាខាដែលនៅតាមបណ្តាខេត្ត និងសាខានៅក្នុងរាជធានីភ្នំពេញ?

លោក ងន សាំង៖ខ្ញុំនិយាយអម្បិញមិញគឺជាទំហំវិនិយោគជាមធ្យម។ បានន័យថាកន្លែងខ្លះមានតម្លៃប្រហែល៣០ម៉ឺនដុល្លារហើយកន្លែងខ្លះក៏មានតម្លៃរហូតដល់៦០ម៉ឹនដុល្លារ។

លោក លាង ដឺលុច៖តើ The Pizza Company មានគម្រោងឡើងផ្សារហ៊ុនដែលឬទេ?

លោក ងន សាំង៖យើងកំពុងតែសម្លឹងមើល និងសិក្សា។

លោក លាង ដឺលុច៖លោកបានមានប្រសាសន៍អំពីការពង្រីកសាខា២ទៀតនៅដើមឆ្នាំ២០១៦នេះ។ប៉ុន្តែខ្ញុំចង់ដឹងជារួមអំពីគម្រោងឆ្នាំ២០១៦ទាំងមូលឬគម្រោង៥ឆ្នាំទៅមុខ?

លោក ងន សាំង៖ក្នុងឆ្នាំ២០១៦នេះ យើងគ្រោងពង្រីកសាខាបន្តទៀតនៅក្នុងរាជធានី និងនៅតាមបណ្តាខេត្តនៅក្នុងឆ្នាំ២០១៧ និង២០១៨។

លោក លាង ដឺលុច៖បច្ចុប្បន្ននេះ ផលិតផលរបស់ The Pizza Company បានទាក់ទាញមាត់ និងអណ្តាតរបស់ពលរដ្ឋខ្មែរហើយ។ តើ The Pizza Company អាចបង្កើតរសជាតិថ្មីហើយដែលតម្រូវឲ្យមានការប្រែប្រួលតម្លៃដែរឬទេ?

លោក ងន សាំង៖សូមបញ្ជាក់ថា យើងទិញ franchise The Pizza Company ពីបរទេស។ រៀងរាល់៣ខែម្តងម្ចាស់ម៉ាកតែងសិក្សារកអាហារថ្មីថែមទៀត។អ៊ីចឹងហើយបានជារៀងរាល់៣ខែ The Pizza Company តែងតែមានផលិតផលថ្មីមួយបញ្ចូលទៅក្នុងផលិតផលដែលមានស្រាប់។ ដូច្នេះអ្វីគ្រប់យ៉ាងគឺយើងគ្រាន់តែធ្វើតាមស្តង់ដារដែលម្ចាស់ម៉ាកតម្រូវ។

លោក លាង ដឺលុច៖យើងទិញម៉ាកនេះ ពីប្រទេសណា?

លោក ងន សាំង៖ម្ចាស់ភាគហ៊ុនរបស់ The Pizza Company គឹជាជនជាតអាមេរិក ដែលវិនិយោគនៅក្នុងតំបន់អាស៊ី។

លោក លាង ដឺលុច៖បើសិនជាខ្ញុំសួរលោកអំពីទីតាំងឈរជើងរបស់ The Pizza Company នៅលើទីផ្សារកម្ពុជាផ្នែកអាហារដូចគ្នានេះ តើ The Pizza Company ស្ថិតនៅកន្លែងណា ?

លោក ងន សាំង៖ប្រហែលយើងនៅឈរលើទីតាំងទីមួយហើយនេះបើយើងនិយាយអំពីចំនួនហាងដែលមានច្រើនជាងគេចំនួនបុគ្គលិកច្រើនជាងគេ ចំនួនផលិតផល និងរសជាតិក៏ច្រើនជាងគេ។

លោក លាង ដឺលុច៖លោក ងន សាំង តើ The Pizza Company បានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបានប៉ុណ្ណាដែរ?

លោក ងន សាំង៖យើងបានចូលរួមច្រើន។ ទីមួយយើងផ្តល់ការងារជូនពលរដ្ឋខ្មែរជាង១៣០០នាក់ហើយវានឹងបន្តកើនឡើងទៀត។ មួយទៀតគឺយើងបានជួយច្រើនដល់បុគ្គលិកដែលជានិស្សិត ដែលខ្វះខាតពីជនបទដោយយើងទទួលគាត់ធ្វើការតែម្តង។យើងឲ្យគាត់ខ្ចីលុយរៀននៅតាមមហាវិទ្យាល័យដែលគាត់ចង់រៀន។ហើយបើគាត់រៀនពូកែ គាត់នៅជាមួយយើងយូរ ថវិកាដែលយើងឲ្យខ្ចីគឺយើងបង្វែរទៅជាងអាហារូបករណ៍តែម្តង។ដូច្នេះយើងបានជួយបណ្តុះបណ្តាលយុវជនខ្មែរច្រើន។ ពេលពួកគាត់មកដល់យើងមិនមែនប្រើពួកគាត់ឲ្យធ្វើការតែម្តងនោះទេយើងបង្រៀនពួកគាត់ឲ្យចេះធ្វើការ ឲ្យចេះទទួលភ្ញៀវបង្រៀនឲ្យយល់ដឹងពីការធ្វើអាជីវកម្ម។នេះជាការចូលរួមចំណែកក្នុងសង្គមសេដ្ឋកិច្ចរបស់កម្ពុជាដ៏សំខាន់។

លោក លាង ដឺលុច៖បើសិនជាមានអ្នកដែលចង់បើកអាជីវកម្មដូច The Pizza Company តើទីផ្សារមួយនេះមានកម្រិតប្រកួតប្រជែងខ្លាំងប៉ុណ្ណាដែរ?

លោក ងន សាំង៖យើងមើលទំនោររបស់ប្រជាជនកម្ពុជារបៀបផ្លាស់ប្តូរនៃការរស់នៅ ការបរិភោគក៏មានការផ្លាស់ប្តូរដែរ។ដំបូងឡើយ យើងមិនប្រាកដថា ពលរដ្ឋខ្មែរទទួលយក Pizza Company នោះទេតាមពិតពលរដ្ឋខ្មែរបានទទួលយក The Pizza Company។ អ៊ីចឹងខ្ញុំគិតថាអ្នកដែលមានបំណងចង់បើកអាជីវកម្មប្រហាក់ប្រហែលគ្នានេះពួកគេមានឱកាសធ្វើបាន។ ប៉ុន្តែដើម្បីធ្វើឲ្យបានជោគជ័យអាហារគាត់ត្រូវតែមានស្តង់ដារ អនាម័យខ្ពស់មានរសជាតិទៅតាមការចង់បានអតិថិជន មានបរិស្ថានល្អ និងសេវាកម្មល្អ។បើធ្វើបានចំនុចទាំងនេះ ពួកគាត់អាចទទួលបានជោគជ័យ។

លោក លាង ដឺលុច៖បើមើលតាមលក្ខណៈវិនិច្ឆ័យទាំងនេះយើងអាចនិយាយបានថា ស្រួលធ្វើក៏ថាបាន ពិបាកធ្វើក៏ថាបាន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ តើវាធ្វើឲ្យ The Pizza Company ព្រួយបារម្ភដែរឬទេ?

លោក ងន សាំង៖តាមធម្មតាយើងព្រួយបារម្ភ។ប៉ុន្តែអ្វីដែលយើងយកចិត្តទុកដាក់បំផុតគឺការពង្រឹងខ្លួនយើង។បានន័យថា អ្វីដែលយើងធ្វើគឺទៅតាមស្តង់ដារ យើងត្រូវប្រាកដថាអតិថិជនរបស់យើងត្រូវបានយកចិត្តទុកដាក់ កន្លែងយើងត្រូវតែស្អាតមានផាសុកភាពនៅពេលដែលអតិថិជនអង្គុយបរិភោគ។យើងរក្សាចំនុចទាំងនេះឲ្យបាន។ យើងបារម្ភរឿងនេះច្រើនជាងយើងបារម្ភពីអ្នកដទៃ៕



Acura
Alfa Romeo
Aston Martin
Audi
Bentley
BMW
Bugatti
Buick
Cadillac
Chevrolet
Chrysler
Daewoo
Dodge
Ferrari
FIAT
Fisker
Ford
Genesis
GMC
Honda
HUMMER
Hyundai
INFINITI
Isuzu
Jaguar
Jeep
Kia
Lamborghini
Land Rover
Lexus
Lincoln
Lotus
Maserati
Maybach
Mazda
McLaren
Mercedes-Benz
Mercury
MINI
MISC
Mitsubishi
Morgan
Nissan
Oldsmobile
Panoz
Plymouth
Pontiac
Porsche
RAM
Rolls-Royce
Saab
Saleen
Saturn
Scion
smart
Spyker
Subaru
Suzuki
Tesla
THINK
Toyota
Volkswagen
Volvo

Share:

Thursday, November 2, 2017

Hello Everyone

Thank you for watching
Share:

Video cats

https://youtube.com/playlist?list=PLHoc3Wgl9Qqo_-iHoHdvudQq347VLvd1j&si=JPmSuW5WEjBLX-s0

home pet